Thursday, March 12, 2009

សារមន្ទីរថ្មីមួយនៅសៀមរាប

ក្នុងកំឡុងនៃការធ្វើកំណាយស្រាវជ្រាវមួយនាឆ្នាំ២០០១​នៅក្នុងបរិវេណរមណីយដ្ឋានប្រសាទបន្ទាយក្តី​ក្នុងតំបន់អង្គរ ក្រុមការងារចំរុះ​ជាតិ​សាសន៏ ជប៉ុន-ខ្មែរ​បានប្រទះឃើញបំនែករូបពុទ្ធិបដិមាចំនួន​២៧៤ ដែលមានទំហំ​ចាប់ពី២០សមទៅ១,៨ម។ បើតាមការសិក្សាគេបានសនិដ្ឋានថា រូបទាំងនេះ ត្រូវបាន​គេឆ្លាក់នាចន្លោះសតវត្សរ៏ទី១១ និង​ ទី ១៣ និង ត្រូវបានគេវាយកំទេច និង​ កប់ក្នុងដី​នាពេលគេវាយប្រាសាទបន្ទាយក្តី។ បច្ចុប្បន្ននេះ រូបទាំងអស់ ត្រូវបានរក្សាទុកនៅ​សារមន្ទីរព្រះនរោត្តម សីហនុខេត្តសៀមរាប ដែលមាន​ទំហំ​១៨២០​ម៉ែត្រការេ និង សាងសង់ក្រោមជំនួយក្រុមហ៊ុនជប៉ុនAEON​ដោយចំណាយអស់​១៣០លានយ៉េន​​គឺ ប្រមាណជា៨១០ ០០០អឺរ៉ូ ហើយសព្វថ្ងៃ​សារមន្ទីរនេះបើកពីថ្ងៃ​អង្គារដល់ថ្ងៃអាទីត្យ ចាប់ពីម៉ោង៨:០០ ព្រឹកដល់៤:៣០រសៀល តំលៃសំបុត្រ១០០០រៀល សំរាប់ពលរដ្ឋខ្មែរ។
Plus info sur ces découvertes: cliquez ici