សួស្តីមហាមិត្ត,
នេះជាសារទីមួយរបស់ខ្ញុំ សរសេរដើម្បីឆ្លើយតបទៅនឹងការអញ្ជើញឲ្យចូលរួមក្នុងblogរបស់សំឡាញ់។ ខ្ញុំត្រេកអរអនេក ដែលពិសិដ្ឋព្យាយាមរក្សាblogនេះឲ្យនៅមានជីវិតរហូតដល់ពេលនេះ។ដូចដឹងស្រាប់ហើយ យើងបានចាកឆ្ងាយពីសាលារៀនទៅបំពេញការងារតាមលទ្ធភាពរៀងៗខ្លួន តាំងពីឆ្នាំ២០០៣មក។ ខ្ញុំសូមសរសើរដោយស្មោះចំពោះការឆ្លៀតពេលដ៏មមាញឹករបស់សំឡាញ់មកបង្ខិតទំនាក់ទំនងរបស់អតីតមិត្តរួមសាលាឲ្យនៅជិតគ្នាដូចគ្រាមុន។មែនហើយទោះបីជាខ្លួនរបស់យើងមិនអាចស្ថិតនៅកៀកកិតគ្នាដូចពេលនោះក៏ដោយក៏យើងនៅអាចសាសងគ្នានិងចែករំលែកទឹកចិត្តរបស់យើងឲ្យគ្នាទៅវិញទៅមកតាមរយៈការចូលរួមក្នុងblogដែលមហាមិត្តបានបង្កើតដែរ។នៅគ្រាក្រោយខ្ញុំនឹងសសេរឲ្យបានច្រើនជាងនេះទៀតដើម្បីឲ្យសមនឹងបំណងរបស់សំឡាញ់ដែលចង់ឲ្យមានការប្តូរព័ត៌មានក្នុងចំណោមយើងទាំងអស់គ្នា។
ដោយសេចក្តីជ្រះថ្លាយ៉ាងក្រៃលែង។
C'est bien Meak d'avoir commencé ton message en khmer de plus. Donc, j'espère que les autres amis vont bientôt sortir ses mots pour construire ce blog.
ReplyDelete