ក្នុងកំឡុងនៃការធ្វើកំណាយស្រាវជ្រាវមួយនាឆ្នាំ២០០១នៅក្នុងបរិវេណរមណីយដ្ឋានប្រសាទបន្ទាយក្តីក្នុងតំបន់អង្គរ ក្រុមការងារចំរុះជាតិសាសន៏ ជប៉ុន-ខ្មែរបានប្រទះឃើញបំនែករូបពុទ្ធិបដិមាចំនួន២៧៤ ដែលមានទំហំចាប់ពី២០សមទៅ១,៨ម។ បើតាមការសិក្សាគេបានសនិដ្ឋានថា រូបទាំងនេះ ត្រូវបានគេឆ្លាក់នាចន្លោះសតវត្សរ៏ទី១១ និង ទី ១៣ និង ត្រូវបានគេវាយកំទេច និង កប់ក្នុងដីនាពេលគេវាយប្រាសាទបន្ទាយក្តី។ បច្ចុប្បន្ននេះ រូបទាំងអស់ ត្រូវបានរក្សាទុកនៅសារមន្ទីរព្រះនរោត្តម សីហនុខេត្តសៀមរាប ដែលមានទំហំ១៨២០ម៉ែត្រការេ និង សាងសង់ក្រោមជំនួយក្រុមហ៊ុនជប៉ុនAEONដោយចំណាយអស់១៣០លានយ៉េនគឺ ប្រមាណជា៨១០ ០០០អឺរ៉ូ ហើយសព្វថ្ងៃសារមន្ទីរនេះបើកពីថ្ងៃអង្គារដល់ថ្ងៃអាទីត្យ ចាប់ពីម៉ោង៨:០០ ព្រឹកដល់៤:៣០រសៀល តំលៃសំបុត្រ១០០០រៀល សំរាប់ពលរដ្ឋខ្មែរ។
Plus info sur ces découvertes: cliquez ici
Si vous venez visiter Siem Reap. N'oubliez pas de le voir. Il se trouve pas loin de site d'Angkor.
ReplyDeleteពិតជារឿងចំឡែកមែន។ ខ្ញុំចង់ទៅសៀមរាបម្ដងទៀតដល់ហើយ
ReplyDelete