Monday, May 25, 2009

Relaxing time with Kiss Kiss and Kiss


5 comments:

  1. វាដូចជារកជឿមិនបានទាល់តែសោះ។ ខ្ញុំយល់ថាកាយវិការ​ទាំងនេះហាក់ដូចជាទូទៅពេកហើយ។

    តើវាជាភាសាកាយវិការ​របស់ជនជាតិខ្មែរ? របស់ជនជាតិអាមេរិក? ឫរបស់ជនជាតិបារាំង?សូម្បីតែភាសាកាយវិការរបស់ប្រជាជននៅក្នុងសហគមអឺរ៉ុប ដែល​ធ្លាប់ទទួលឥទ្ធិពលវប្បធម៌រ៉ូម៉ាំង និងក្រិកដូចគ្នា​ក៏ប្រែប្រួល​​​​​​ពីប្រទេសមួយទៅប្រទេសមួយដែរ។ ចុះទម្រាំប្រជាជននៅលើ​សកលលោកទាំងមូល ចំនួនជាង៦ ០០០លាននាក់ តើគេអាច​យកអត្ថន័យក្នុងអត្ថបទខាងលើនេះយកទៅអនុវត្តបានដែរទេ?

    ជាសរុប អ្នកសរសេរអត្ថបទនេះជាមនុស្សឆ្កួតសុទ្ធ តែអ្នកផ្សព្វផ្សាយ​អត្ថបទនេះ ដូចជាចំរើនដែលមិត្តខ្ញុំជាដើម ជាមនុស្សប្រកបដោយ​គំនិតអភិវឌ្ឍន៍ខ្ពស់ ព្រោះគាត់ចេះចែករំលែងអ្វីដែលនាំឲ្យមាន​ការត្រិះរិៈពិចារណា។

    ReplyDelete
  2. Je suis tout a fait d'accord avec toi Meak. C'est difficil de croir si ces pensees soient reconnus mondialement comme dit dans cet article.

    ReplyDelete
  3. ហាហា​ ដំបូងស្មានតែមាឃថា​ ខ្ញុំឆ្កួតតាមពិតមិនមែនទេ ហេងវិញ។
    រាល់អត្ថបទតែងមានចំណុចល្អនិងចំណុចអាក្រក់ សំខាន់គឺត្រង់អ្នកចេះ ធ្វើការស្វែងយល់តែប៉ុណ្ណោះ។

    ចំរើន

    ReplyDelete
  4. ឱចំរើនសំឡាញ់! ខ្ញុំតែងតែមានការគោរពយ៉ាងជ្រៀលជ្រៅនិងស្មោះស្មើ ចំពោះ បណ្តាមិត្តគ្រប់ៗគ្នា។​ខ្ញុំឯណាទៅមានចិត្តវាយប្រហារសំឡាញ់ឯង​នោះ។ ចំពោះខ្ញុំ ឈ្មោះ«ចំរើន»ជានិមិត្តរូបនៃចំណេះដឹងនិងវឌ្ឍនភាព។

    ReplyDelete
  5. ហាហា មាឃអើយ ខ្ញុំពិតជាមិនពិសេសអស្ចារ្យដូច្នោះឡើយ។ តែបើការគោរពរបស់ខ្ញុំចំពោះមាឃវិញ ពិតជាមហាធំធេងណាស់។​ ធំ ធំជាងមហាសាគរប៉ាស៊ីហ្វិក ខ្ពស់ ខ្ពស់ជាង មហាគីរី អេវេរ៉ែស ទៅទៀត។ សង្ឃឹមថាថ្ងៃណាមួយជួបគ្នា។​ មហាកល្យាណមិត្ត

    ReplyDelete