Monday, May 25, 2009

Tuesday, May 19, 2009

Changement de theme

Quand vas-tu changer de theme sur ce blog??! Ou puis-je le faire pour toi??

Friday, May 15, 2009

Wednesday, May 6, 2009

Si on allait a Kirirom ensemble!

Chers amis,

Je voudrais vous annoncer 1 voyage amical a Kirirom le 16 ce mois. Cette m'est passee par un groupe de mes amies! Donc, les gars sont les bienvenus...! Elles me proposent d'y aller a moto. Que pensez-vous de ce voyage? Veuillez me repondre des ce weekend.

Bien a vous tous.

Thursday, April 30, 2009

ប្រការគួរចៀសវាង មុននិងក្រោយ ហាត់ប្រាណ

1-               កុំហាត់ប្រាណភ្លាមៗ ក្រោយពីដំណេក

ក្រោយក្រោកពីដំណេកភ្លាមៗ រាងកាយមិនទាន់សម្របទៅ នឹងសភាពបរិយាកាស​បានភ្លាមៗនោះទេ បើហាត់ប្រាណភ្លាមៗ រាងកាយអាចនឹងទទួលការឈឺចាប់។

2-               កុំហាត់ប្រាណព្រឹកព្រហាមពេក

មិនបាច់រួសរាន់ហាត់ប្រាណ តាំងពីព្រលឹមអុរ ខណៈព្រះអាទិត្យមិនទាន់រះនោះទេ ព្រោះអ្នកជំនាញបានឲ្យដឹងថា មុនពេលព្រះអាទិត្យរះ ដើមឈើ នៅបញ្ជេញឧស្ម័នកាបូនិក នៅឡើយ បើហាត់ប្រាណនៅពេលនេះ នឹងធ្វើឲ្យយើងស្រូបយក ឧស្ម័នកាបូនិកចូលក្នុងសួត។ ដូច្នេះគួររង់ចាំ ឲ្យព្រះអាទិត្យរះសិន ដើម្បីឲ្យដើមឈើ បញ្ជេញអុកស៊ីសែន ដែលជាពេលវេលា សមស្របបំផុត សម្រាប់ការហាត់ប្រាណ។

3-               ពិសាទឹកមួយកែវ មុនពេលហាត់ប្រាណ

ទឹក មានសារសំខាន់ណាស់ សម្រាប់អ្នកដែលចូលចិត្តហាត់ប្រាណពេលព្រឹក ព្រោះក្នុង រយៈពេល ៦-៨ម៉ោង ខណៈពេលដែលគេងលក់ កំហាប់របស់ឈាម នឹងកើនឡើង ហើយស្បែកនឺង បញ្ជេញ ជាតិទឹក ជាប់ជានិច្ច បើយើង ប្រញាប់ប្រញាល់ទៅហាត់ប្រាណ នោះរាងកាយអាច នឹងបាត់បង់ ជាតិទឹក ទៅតាមញើសទៀត ដែលអាចបណ្តាលឲ្យវិល មុខបាន។

4-               កុំហាត់ប្រាណ ពេលកំពុងចុះអ័ព្ធ

ពេលចុះអ័ព្ធ សម្ពាធបរិយកាសចុះទាប ធ្វើឲ្យមានជាតិពុលក្នុងបរិយាកាស ច្រើនជាង ធម្មតា។ អ្នកដែលរស់នៅកន្លែងដែលចុះអ័ព្ធ រមែងពិបាកដកដង្ហើម និងងាយកើតជំងឺសួត បើហាត់ប្រាណ នៅពេលចុះអ័ព្ធ នឹងប្រឈមនឹងជំងឺផ្លូលដង្ហើម ជំងឺរលាកភ្នែក រលាកស្បែក។ល។

5-               កុំងូតទឹកភ្លាមៗ

ក្រោយពេលហាត់ប្រាណរួច ហាមងូតទឹកភ្លាមៗ ព្រោះខណៈពេលកំពុងហាត់ប្រាណ រន្ធញើស នឹងបើកចំហដើម្បីបញ្ជេញញើស ប្រសិនបើត្រូវស្រោចទឹកពីលើ សរសៃឈាម និងរួមខ្លួនភ្លាមៗ ធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ទើបបណ្តាលឲ្យងាយ កើតជំងឺផ្តាសាយ និងធ្វើឲ្យ ប្រព័ន្ធផ្លូវដង្ហើមស្ទះ រហូតដល់អាចដង្ហក់ទៀតផង។

 6-               កុំពិសាទឹកត្រជាក់ពេក ក្រោយហាត់ប្រាណ

ការពិសាទឹកត្រជាក់ ក្រោយពេលហាត់ប្រាណភ្លាមៗ ធ្វើឲ្យក្រពះរួញខ្លួនភ្លាមៗ និងអាច បណ្តាលឲ្យឈឺពោះ រឺរាករូសបាន។

7-               កុំទទួលទានអាហារភ្លាមៗ ក្រោយពេលហាត់ប្រាណ

ខណៈពេលហាត់ប្រាណ ចលនាឈាមរត់ទៅគ្រប់សារពាង្គកាយ ធ្វើឲ្យក្រពះ និងទឹករំលាយអាហារ មានប្រសិទ្ធភាពទាប អាហារដែលទទួលទានទៅនោះ មិនរំលាយ ទើបអាចធ្វើឲ្យហើមពោះ ឆ្អល់ពោះ។