Thursday, April 9, 2009


ស្រីនិរាស

ថ្ងៃខែហូរហែប្រែជាឆ្នាំ
បេះដូងរងកម្មជាប់សម្រាស់
យូរទៅឆ្ងាយទៅពៅនិរាស
ព្រោះព្រេងបញ្ចៀសវាសភ័ព្វបង។

ឆ្នាំកើនរន្ថើនច្រើនសតវត្សរ៍
ទេសកាលកលិយុគបានកន្លង
បងរស់ឱបទុក្ខមុខសៅហ្មង​
នឹកស្តាយនួនល្អងឆ្លងមិនផុត។

កាលយើងរួមរស់ថ្កើងយសស័ក្កិ
តែមនុស្សអបលក្ខណ៍ហៃប្រយុទ្ធ
បំបែកហែកទ្រូងឲ្យស្រយុត
វាកៀរពង្រត់នួនស្ងួនភ្ងា។​

ឥឡូវរដូវចូលឆ្នាំពិត
បងសង្រួមចិត្តបន់ទេវតា
អុជធូបបួងសួងផ្សងសច្ចា
រៀមសូមប្រាថ្នាថ្លើមថ្លៃវិលវិញ។​

2 comments:

  1. J'espère que la personne que vous le voulez adresser entendre ce que vous voulez le dire.

    ReplyDelete
  2. Très bien écrit. T'as mis un sentiment très fort. Bravo !​ Si je ne me suis pas trompée, ce poème voudrait parler d'un couple vécu dans un pays où il y avait la guerre.
    Somnea

    ReplyDelete